BREAKING នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចលុបFacebookផ្ទាល់ខ្លួនដែលមានអ្នកចូលរួមជាង១៤លាននាក់ ដោយប្តូរទៅប្រើ telegram និង TikToK
(ភ្នំពេញ)៖នារាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបFacebookផ្ទាល់ខ្លួនដែលមានអ្នកចូលរួមជាង១៤លាននាក់ ដោយប្តូរទៅប្រើ telegram និង TikToK ។សម្តេចតេជោបានសរសេរក្នុងគណនីតេលេក្រាមថា ៖
បងប្អូនជនរួមជាតិជាទីស្រឡាញ់!ដោយសាររយះពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook)ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ
ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយះពេលចុងក្រោយនេះខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមាន
ប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជា
ស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយ
ឆាណែលtelegram របស់ខ្ញុំវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយះតេឡេក្រាមវិញ។ខ្ញុំក៍បានបង្កើតគណនីTikTok ថ្មីនិងមាន
មនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ឯមួយទៀតមានអ្នកតាម១លាន២សែន
នាក់និងអ្នកចូលចិត្តជាង១២លាននាក់។ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ