សម្តេចតេជោ ហ៊ុន សែន ៖ ស្រ្តី ជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា នឹងត្រូវបានទទួលរបបគាំពាសង្គម ដូចកម្មករកម្មការិនី
កណ្ដាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ស្រ្តី ជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា នឹងត្រូវបានទទួលរបបគាំពាសង្គម ដូចកម្មករកម្មការិនីផងដែរ។
នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំ សុំប្រកាសចេញពីទីនេះតែម្ដងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងបុគ្គលិក ជាប់កិច្ចសន្យា ត្រូវបានទទួលរបបគាំពាសង្គម ដូចកម្មករកម្មការិនីដែរ ចាប់ពីថ្ងៃទី១ សីហា ២០២៣ ដែលបានចុះហត្ថលេខាកាលពីម្សិលមិញ»។
សម្តេចតេជោ បន្តថា ចំណែកមន្ត្រីជាកងទ័ព និងនគរបាល ក៏ត្រូវតែបានទទួលដែរ ប៉ុន្តែទុកពិគ្រោះនៅពេលក្រោយរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាមួយនឹងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។
សម្តេចតេជោ បន្តថា បើយើងប៉ាន់ស្មានក្នុងមួយឆ្នាំមន្ត្រីរាជការគឺចំណាយអស់លុយប្រមាណ ៣លានដុល្លារប៉ុណ្ណោះក្នុង ១ឆ្នាំ។ សម្តេច ថា គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបជាមួយនឹងសុខមាលភាពរបស់ប្រជាជនអញ្ចឹងក្មួយៗកាន់តែមានលទ្ធភាពទទួលបាននូអត្ថប្រយោជន៍៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ