(ភ្នំពេញ) ៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានថ្លែងបញ្ជាក់ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ កញ្ញាយ៉ាងខ្លីថា ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅកម្ពុជា ។
ក្រៅពីមានប្រសាសន៍ប្រាប់នាយករដ្ឋមន្រ្តីកម្ពុជាបែបនេះហើយ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានស្នើស្នើសុំឲ្យសម្តេចនាយរដ្ឋមន្រ្តី គាំទ្រក្រុមហ៊ុននានារបស់ជប៉ុនដែលកំពុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជាផ្សេងទៀតផងដែរ។
ការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុននេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៨ កញ្ញាថ្មីៗនេះ បានអនុម័តយល់ព្រមឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតា នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប ភ្នំពេញ ដែលមានទុនជាង៣៦លានដុល្លារ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង១០០កន្លែង។
បើតាមប្រភពពីថ្នាក់ដឹកក្រុមហ៊ុនរថយន្ដតូយ៉ូតា នៅកម្ពុជា មូលហេតុជំរុញឲ្យក្រុមហ៊ុន សម្រេចបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ដោយសារក្រុមហ៊ុន មើលឃើញពីតម្រូវការ ប្រើប្រាស់រថយន្តថ្មីៗ នៅកម្ពុជា ពីសំណាក់ពលរដ្ឋ មាននិន្នាការកើនឡើង កាន់តែច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០