(ភ្នំពេញ)៖ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ MOI TV ដែលជាស្ថាប័នចំណុះអោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះរឿងអបំថ្មី មានចំណងជើងថា «ស្និទ្ធស្នាល» ។ រឿងអប់រំថ្មីនេះ មានលក្ខណៈបែបអប់រំចំណេះដឹងជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីបទល្មើសបច្ចេកវិទ្យា ការឆបោកតាមប្រព័ន្ធអនឡាញ របស់ក្រុមជនឆបោកមួយចំនួន ។ ហើយរឿងអប់រំ «ស្និទ្ធស្នាល»នេះ ក៏បានបង្ហាញផងដែរ អំពីវិធីការពារខ្លួន កុំឱ្យចាញ់បោកក្រុមឧក្រឹត្ធជន ដែលព្យាយាមអូសទាញជនរងគ្រោះ ធ្លាក់ក្នុងអន្លង់ដកខ្លួនមិនរួច ពីវិបត្តិបំណុលផងដែរ។ ចង់ដឹងកាន់តែច្បាស់ សូមកុំភ្លេចរងចាំទស្សនាសាច់រឿងពេញឆាប់ៗនេះ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ MOI TV៕
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា
-
តុក្កតារចនាបទខ្មែរ តំណាងឆ្នាំថ្មីចេញជាផ្លូវការ ស្រស់ស្អាតខ្លាំងណាស់
-
នាយ ពាក់មី ប្រកាសផ្អាក់ កម្មវិធីកំសាន្តប្រចាំឆ្នាំ