ក្មេងសិស្សសាលា២នាក់ ត្រូវបានកម្លាំងមន្រ្តីអនុរក្សពន្ធនាគារ ឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ពាក់ព័ន្ធ ការយកក្រាម ពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង យកទៅអោយអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលា ម៉ោង១៦និង៤០នាទី ត្រង់ចំណុចពន្ធនាគាររាជធានីភ្នំពេញ (PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សិស្សសាលាសង្ស័យទាំង២នាក់រួមមាន ៖

១-ឈ្មោះ អ ធត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិ.សងា្កត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២-ឈ្មោះ ស ច.គ.ណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិ.សងា្កត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច,ទូរស័ព្ទ ដៃចំនួន០២គ្រឿង។

តាមដំណើររឿង ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលដំណឹងពីមន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ (PJ) នៅចំណុចពន្ធនាគាររាជធានីភ្នំពេញ(PJ) ថា មានជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ អ ធត ភេទស្រី អាយុ១៥ឆ្នាំ,២-ឈ្មោះ ស ច.គ.ណ ភេទស្រី អាយុ១៥ឆ្នាំ បានយកក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង យកទៅអោយ អ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ បានធ្វើការឆែក ឆេររកឃើញក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច ហើយក៏បានឃាត់ប្រគល់ អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នឹងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ