(ថៃ)៖កិច្ចប្រជុំនៃគណៈកម្មការប៉ូលីសនេះថ្ងៃពុធនេះ បានតែងតាំងលោក Pol General Torsak Sukwimol ជាអគ្គស្នងការប៉ូលីសថ្មីរបស់ថៃ (RTP) ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន The Nation ចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
កិច្ចប្រជុំនៃគណៈកម្មការប៉ូលីសនេះ គឺស្ថិតក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីស្រីថា ថាវីស៊ីន កិច្ចប្រជុំនៅទីស្នាក់ការកណ្តាល RTP ក្នុងទីក្រុងបាងកករួមបញ្ចូលរបៀបវារៈចំនួន ៦៦ ផងដែរ។
គួរបញ្ជាក់ថា នេះគឺជាការសម្រេចចិត្តដែល ពលរដ្ឋថៃទន្ទឹងរង់ចាំខ្លាំងបំផុត ហើយការតែងតាំងមេប៉ូលិសថ្មីនេះ ដើម្បីស្នងតំណែងឧត្តមសេនីយ៍ឯក Damrongsak Kittiprapas ដែលនឹងចូលនិវត្តន៍នៅចុងខែកញ្ញានេះ៕