ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីប្រទេសកម្ពុជា។

ក្នុងសារជាសំឡេងនៅថ្ងៃទី២៧ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យសម្តេច ទៀ បាញ់ លោក វង្ស ពិសេន និងលោក ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព និងអាវុធទំនើបៗ ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេសនៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់វៀតណាម។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ការវាយតម្លៃជាបន្ដបន្ទាប់ រហូតមកដល់ថ្ងៃនេះ ខ្ញុំ ប៉ានស្មានថា ដ្រូនមានចំនួនដ៏ច្រើននេះ គឺជាដ្រូនពួកប៉ាចាមិត្ត ដែលបានធ្វើសកម្មភាព វៃប្រហារក្នុងទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំពុងរត់ចូលក្នុងទឹកដីកម្ពុជា។ ខ្ញុំ ចេញបទបញ្ជាបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ