សម្តេចតេជោ ហ៊ុន សែន ណែនាំកម្មករ-កម្មការិនី ត្រូវហ៊ានថ្កោលទោស ក្រុមជ្រុលនិយម ដើរបំផ្លាញជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់កម្មករ-កម្មការិនី ត្រូវហ៊ានថ្កោលទោស ពួកជ្រុលនិយម ដែលដើរបំផ្លាញជាតិ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែពនេះក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិតសរុប ១៩.០៨៥ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៩ ក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ គូសបញ្ជាក់ថា «ស្រុកខ្មែរយើង មានអាចង្រៃមួយក្រុម ដើរប្រាប់បរទេសថា ឱ្យផ្តាច់ជំនួយពីកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ហើយសុំដាក់ទណ្ឌកម្មកម្ពុជា។ ដូចនេះ ក្មួយៗ គិតមើល បើសិនជារោងចក្រ ត្រូវបិទ តើអ្នកណា ស្លាប់មុនគេ? គឺក្មួយៗ អ្នកដែល ទទួលប្រាក់ខែ ប្រចាំខែនេះ នឹងត្រូវបាត់បង់ប្រាក់ខែ។ ក្មួយៗ ត្រូវហ៊ានថ្កោលទោស ក្រុមនេះ ព្រោះជាក្រុមបំផ្លាញជាតិ»។
សម្តេច នាយករដ្ឋមន្ដ្រី ក៏បានហៅថា ពួកអាជ្រុលនិយម ក្មួយៗត្រូវចាំ ដើម្បីឱ្យប្រទេសមួយ អភិវឌ្ឍ ដើម្បីឱ្យប្រទេសមួយ មានការជឿនលឿន ដើម្បីឱ្យយើងមានការងារធ្វើ ដោយសុវត្ថិភាព និងបង្កើតការងារធ្វើបន្ថែម រឿងធំជាងគេ គឺសន្តិភាព ដែលត្រូវខិតខំរក្សាឲ្យបាន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ