(បរទេស)៖អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា រាល់ការវាយប្រហាររបស់អាមេរិក លើគោលដៅរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងបង្កជាសង្គ្រាមលោកលើកទី៣ដោយស្វ័យប្រវត្តិ។នេះបើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យលោក Medvedev បានស្នើទៅកាន់លោកSikorskiថា៖ជាក់ស្តែងបានសម្រេចចិត្តបំភ័យចៅហ្វាយនាយរបស់គាត់។ លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មិនដូចទីក្រុងវ៉ារស្សាវ៉ាទេ រហូតមកដល់ពេលនេះបានបដិសេធមិនធ្វើការគំរាមកំហែងបែបនេះជាសាធារណៈ ពីព្រោះពួកគេមានការប្រុងប្រយ័ត្នជាងអ្នកណាទាំងអស់។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានលើកឡើងពីការកត់សម្គាល់ដែលធ្វើឡើងដោយប្រធានាធិបតីប៉ូឡូញ Andrzej Duda កាលពីខែមុន នៅពេលដែលលោកបាននិយាយថា ប្រទេសរបស់លោកនឹងមានបំណងធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រសិនបើផ្តល់ឱកាសបែបនេះនៅក្រោមយន្តការចែករំលែករបស់ណាតូ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានគម្រាមធ្វើការវាយប្រហារបែបនេះ ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន៕