ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២ ក្រុមហ៊ុន អង្គរដេលីហ៊្វូដ ខូអិលធីឌី បានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកលក់ឆ្នើម និងអ្នកបោះដុំ នៅក្នុងខេត្តកណ្តាល និងរាជធានាភ្នំពេញ ដោយរង្វាន់ម៉ូតូ Scopy ២០២២ ចំនួន១៥ គ្រឿង, ទូរស័ព្ទចំនួន ៥៥គ្រឿង និងសាច់ប្រាក់ចំនួន ១១៥០ ដុល្លារ។

ក្រុមអ្នកលក់ដែលឆ្នើមៗហើយពូកែរ បានមកទទួលយករង្វាន់ទាំងទឹកមុខរីករាយ និងស្នាមញញឹមត្រៃលែង ដោយសារ អ្នកខ្លះបានរង្វាន់ម៉ូតូ ខ្លះទៀតបានរង្វាន់ទូរស័ព្ទនិង អ្នកខ្លះទៀតបានរង្វាន់ជាសាច់ប្រាក់ពីក្រុមហ៊ុនតែម្ដង។ នេះជាការលើកទឹកចិត្តមួយយ៉ាងសម្រាប់អ្នកលក់ ដែលមានការខិតខំប្រឹងប្រែងក្នុងការលក់នៅភេសជ្ជៈប៉ូវកម្លាំងដូចជា ឆេមពាន ភេសជ្ជៈប៉ូវកម្លាំង រេដអែន រួមទាំង ភេសជ្ជៈប៉ូវកម្លាំង មីស៊ីល ។ ដែលជាការចូលរួមយ៉ាងសំខាន់សម្រាប់ការគាំទ្រពីអតិថិជនដែលនិយម និងចូលចិត្ត។

នាឱកាសនោះ អ្នកតំណាង ក្រុមហ៊ុន អង្គរដេលីហ៊្វូដ បានថ្លែងអំណរអរគុណដល់អ្នកលក់ឆ្នើមទាំងអស់ ក៏ដូចជា ពុកម៉ែបងប្អូន ដែលនិយម និងគាំទ្រពិសារនៃភេសជ្ជៈរបស់ក្រុមហ៊ុន អង្គរដេលីហ៊្វូដ របស់យើងខ្ញុំ។អ្នកតំណាង បន្ដទៀតថា ក្រុមហ៊ុនអង្គរដេលីហ៊្វូដ ជាក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងមួយ ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធានាគុណភាព ផ្តល់ទំនុកចិត្តខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេលើទីផ្សារកម្ពុជា ដោយផ្គត់ផ្គង់នូវទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង ដែលមានគុណភាពខ្ពស់។ ចក្ខុវិស័យនេះ ផ្តល់ឲ្យយើងនូវទិសដៅ និងគោលដៅ ដែលជំរុញឲ្យយើងមានឆន្ទៈមោះមុតក្នុងការបង្កើត នូវអ្វីដែលល្អបំផុត។

អ្នកតំណាង បន្ថែមទៀតថា រាល់ភេសជ្ជៈគ្មានជាតិអាល់កុល ដែលផលិតទ្បើងដោយក្រុមហ៊ុន អង្គរដេលីហ៊្វូដ ធានាបាននូវគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយផ្តល់នូវផលិតផលមួយប្រកបដោយស្តង់ដារខ្ពស់ពីក្រុមអង្គភាពផលិតរបស់យើង។ ផលិតផលរបស់យើង ផលិតឡើងក្នុងស្រុក ប៉ុន្តែមានគុណភាពខ្ពស់ (ងាយស្រួលក្នុងការដឹកជញ្ជូនគ្រប់ទីកន្លែង ដោយធានាបានទាំងគុណភាព និងសុវត្ថិភាពខ្ពស់) ព្រមទាំងត្រូវបានគ្រប់គ្រងជាទៀងទាត់ដោយមន្ត្រីសុខាភិបាល និងត្រួតពិនិត្យ ដោយមន្ទីរពិសោធន៍ ជាមួយនឹងដំណើរការ និងលទ្ធផលផលិតយ៉ាងត្រឹមត្រូវ។

សូមបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុន អង្គរដេលីហ៊្វូដ បានបំពាក់ដោយម៉ាស៉ីនស្វ័យប្រវត្តិ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់អាឡឺម៉ង់ ដែលអាចផលិតភេសជ្ជៈប៉ូវកម្លាំង ប្រកបដោយស្តង់ដាខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយសុវត្ថិភាព និងទាន់ពេលវេលា។ ក្រុមហ៊ុន មានអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ទៅលើរាល់សង្វាក់ផលិតកម្ម និងការថែទាំដើម្បីធានាបាន នៅផលិតផលដែលល្អឥតខ្ចោះជូនដល់អតិថិជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ