កូរ៉េខាងត្បូង៖ បន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងច្រើនពីសារព័ត៌មានហុងកុង និងបណ្តាញសារព័ត៌មានជប៉ុន ដែលបានប្រកាសពីមរណភាពរបស់លោក គីមជុងអ៊ុន មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មេដឹកនាំផ្តាច់ការកុម្មុយនិស្តកូរ៉េខាងជើងរូបនេះ គឺនៅរស់រានមានជីវិតធម្មតា និងមានសុខភាពល្អទេ។យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង KCNA បានអោយដឹងថា មានសំណួរជាច្រើនត្រូវបានគេ លើកឡើងអំពីសុខុមាលភាព របស់លោក គីម បន្ទាប់ពីលោកបានខកខាន ការប្រារព្ធពិធីខួបកំណើតជីតា របស់លោកកាលពីថ្ងៃទី១៥ ខែមេសា។ទូរទស្សន៍ CNN បានរាយការណ៍នៅដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើល ដោយសម្ងាត់ថា លោកគីមកំពុងស្ថិតក្នុង គ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់ពីការវះកាត់។ មន្រ្តីអាមេរិកម្នាក់ទៀតបានប្រាប់ CNN នៅថ្ងៃច័ន្ទនេះថា ការព្រួយបារម្ភអំពីសុខភាព របស់លោក គីម គឺអាចទុកចិត្តបាន ប៉ុន្តែភាពធ្ងន់ធ្ងរគឺពិបាក ក្នុងការវាយតម្លៃ។រឿងនេះកើតឡើងបន្ទាប់ពី របាយការណ៍របស់ Daily NK ដែលជាកាសែតអនឡាញមួយ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលផ្តោតលើប្រទេសកូរ៉េខាងជើងថា លោកគីម ត្រូវបានគេរាយការណ៍ថា បានទទួលនីតិវិធីសរសៃឈាម បេះដូងដោយសារតែ“ ជក់បារីច្រើនពេក ភាពធាត់ជ្រុល និងការងារហួសកម្រិត” ។ វាបានបន្ថែមទៀតថា មេដឹកនាំរូបនេះឥឡូវនេះកំពុងទទួល ការព្យាបាលនៅក្នុងវីឡាមួយនៅតំបន់ Hyangsan៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ