(ថៃ)៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នឹងបន្តស្វែងរកអាណត្តិថ្មីមួយទៀត នៅក្នុងការបោះឆ្នោតសកលមួយ ដែលនឹងត្រូវធ្វើឡើង មុនខែឧសភា ឆ្នាំក្រោយ ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CAN នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

 

លោកប្រាយុទ្ធ បានប្រាប់ដល់អ្នកសារព័ត៌មាន នៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកកថា គណបក្ស បង្រួបបង្រួមជាតិថៃ ដែលទើបបង្កើតថ្មី “បានផ្តល់ការគាំទ្រ ដល់ខ្ញុំក្នុងការក្លាយ ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀត នៅក្នុងការបោះឆ្នោតនាពេលខាងមុខ” ។លោក ប្រាយុទ្ធ បានថ្លែងថា «ខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់នៅថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងចូលរួមក្នុងតំណែងនេះ»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ