នាយករដ្ឋមន្ត្រីថៃ ទៅស្វាគមន៍ភ្ញៀវទេសចរចិនដល់ព្រលានយន្តហោះ ខណៈកម្មវិធីលើកលែងទិដ្ឋាការ ចាប់ផ្តើម
1 ឆ្នាំ មុន
(បាងកក)៖ ភ្ញៀវទេសចរចិនដែលចុះចតនៅទីក្រុងបាងកក ត្រូវបានទទួលស្វាគមន៍ជាលក្ខណៈVIP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ខណៈដែលនាយករដ្ឋមន្ត្រី ស្រេថាថា ថាវីស៊ីន បានស្វាគមន៍ដោយផ្ទាល់ ចំពោះភ្ញៀវទេសចរណ៍ដំបូងដែលមកដល់ប្រទេសថៃ បន្ទាប់ពីខ្លួនបានលើកលែងទិដ្ឋាការ សម្រាប់ ជនជាតិចិន ដើម្បីបង្កើនឧស្សាហកម្មទេសចរណ៍សំខាន់ៗ។
កម្មវិធីលើកលែងទិដ្ឋាការចាប់ផ្តើមពីខែកញ្ញា 25 រហូតដល់ខែកុម្ភៈឆ្នាំក្រោយ។ រដ្ឋាភិបាលរំពឹងថានឹងមានភ្ញៀវទេសចរចិនចំនួន 2.88 លាននាក់ក្នុងអំឡុងពេល 5 ខែនោះ ពោលគឺខ្ពស់ជាងបន្តិចនៃជនជាតិចិនចំនួន 2.34 លាននាក់ដែលបានមកទស្សនានៅឆ្នាំនេះ៕