(បរទេស)៖ រដ្ឋបាលយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនអនុញ្ញាតឱ្យយន្តហោះបារាំង ឬយន្តហោះដែលជួលដោយប្រទេសបារាំង ដែលក្នុងនោះរួមទាំងក្រុមហ៊ុនអាកាសចរណ៍ Air France ហោះឆ្លងកាត់ដែនអាកាសប្រទេសនីហ្សេជាដាច់ខាត ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
សេចក្តីថ្លែងការបញ្ជាក់ថា ដែនអាកាសរបស់ប្រទេសនីហ្សេ គឺបើកចំហសម្រាប់ជើងហោះហើរពាណិជ្ជកម្មជាតិ និងអន្តរជាតិទាំងអស់ លើកលែងតែយន្តហោះបារាំង តែប្រសិនបើបារាំងចង់ហោះហើរ លុះត្រាតែទទួលបានការអនុញ្ញាតជាមុនសិន៕