(អាហ្វហ្គានីស្ថាន)៖ មនុស្ស ១២៤នាក់បានស្លាប់ ដោយសារតែសីតុណ្ហភាពត្រជាក់ខ្លាំងនៅប្រទេសអាហ្វហ្គានីស្ថាន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា សត្វពាហនៈប្រមាណ ៧ម៉ឺនក្បាលបានងាប់នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។  រដ្ឋមន្ត្រីស្តីទីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Mullah Mohammad Abbas Akhund បានបញ្ជាក់ថា តំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្ន ត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយការធ្លាក់ព្រិល។ដោយឡែកទីភ្នាក់ងារជំនួយជាច្រើនបានផ្អាកប្រតិបត្តិការជាច្រើនសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីក្រុមតាលីបង់បានហាមប្រាមស្ត្រីអាហ្វហ្គានីស្ថាន មិនឱ្យធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល។ 

ឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅជួយសង្គ្រោះ ប៉ុន្តែមិនអាចចុះចតបាននៅតំបន់ភ្នំភាគច្រើន ដោយព្រួយបារម្ភអំពីការកើនឡើងចំនួនអ្នកស្លាប់ជនជាតិអាហ្វហ្គានីស្ថាន និងសត្វចិញ្ចឹមរបស់ពួកគេ។ រដ្ឋមន្ត្រីស្តីទីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ភាគច្រើននៃអ្នកដែលបានបាត់បង់ជីវិតដោយសារភាពត្រជាក់ ដូចជាអ្នកគង្វាល ឬអ្នករស់នៅក្នុងតំបន់ជនបទ។ ពួកគេពុំមានលទ្ធភាពទទួលបានការថែទាំសុខភាពនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ