(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានបង្គាប់ឱ្យនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីមុខតំណែងជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការបានទទួលយក ញត្តិរបស់បក្សប្រឆាំងដែលទាមទារ ឱ្យមានការសម្រេចទៅលើ រយៈពេលកាន់អំណាចរបស់លោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។តុលាការធម្មនុញ្ញថៃ បានបោះឆ្នោត ៥ ទល់ ៤ ដើម្បីបញ្ជាឲ្យព្យួរលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពីតួនាទី។បញ្ជារបស់តុលាការបានកើតឡើង បន្ទាប់ពីខ្លួនយល់ព្រមទទួលយកញត្តិ សុំឲ្យធ្វើសេចក្តីសម្រេចលើការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ។គួរបញ្ជាក់ថា ញត្តិនេះត្រូវបានបញ្ជូនពីសភាទៅតុលាការកាលពីថ្ងៃចន្ទទី២២ ខែសីហា៕
Breaking៖ តុលាការធម្មនុញ្ញថៃ ព្យួរតំណែង លោកប្រាយុទ្ធ ចាន់អូចា
2 ឆ្នាំ មុន