(រុស្ស៊ី)៖ លោក Segey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូនឹងមិនបង្ហាញក្តីមេត្តាចំពោះនរណាម្នាក់ដែលទទួលខុសត្រូវចំពោះការស្លាប់របស់លោកស្រី Darya Dugina នោះទេ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។​

 

លោក Lavrov បាននិយាយ កាលពីថ្ងៃពុធថា «ខ្ញុំចាត់ទុកវាជាឧក្រិដ្ឋកម្មព្រៃផ្សៃដែល គ្មានការលើកលែងទោស ។លោកបន្ថែមថា ការស៊ើបអង្កេតរបស់រុស្ស៊ីលើការធ្វើឃាតនឹងសង្ឃឹមថានឹងអាចកំណត់អត្តសញ្ញាណពិរុទ្ធជនទាំងអស់ក្នុងពេលឆាប់ៗនេះ។លោក បានថ្លែងថា ៖ « ប្រាកដណាស់អ្នករៀបចំឈ្មួញកណ្តាល និងអ្នកប្រតិបត្តិមិនអាចទទួលបានក្តីមេត្តាឡើយ។


គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវថាជាអ្នករៀបចំផែនការសម្លាប់អ្នកកាសែតរុស្ស៊ី និងអ្នកអត្ថាធិប្បាយនយោបាយនៅក្នុងការបំផ្ទុះរថយន្ត៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ