សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវនាវឱ្យទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ ខណៈអ្នកឆ្លងជំងឺអេដស៍ថ្មីក្នុងឆ្នាំ២០២២ រហូតដល់ ១៤០០នាក់ ភាគច្រើនគឺក្រុមបុរសស្រលាញ់ភេទដូចគ្នា
(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវនាវឱ្យកម្មករកម្មការិនីទាំងអស់បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ ខណៈអ្នកឆ្លងជំងឺអេដស៍ថ្មីមាននិន្នាការកើនឡើងក្នុងឆ្នាំ២០២២ រហូតដល់ ១៤០០នាក់។សម្តេចបន្តថា ករណីឆ្លងភាគច្រើន គឺស្ថិតនៅលើក្រុមបុរស ស្រលាញ់ភេទដូចគ្នា។
គួរបញ្ជាក់ថា ការអំពាវនាវរបស់សម្តេចបែបត្រូវបានធ្វើឡើង ក្នុងពិធីអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា មិនធ្វើច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែក៏មិនហាមឃាត់ការស្រឡាញ់គ្នានោះដែរ។ សម្តេចមានប្រសាសន៍ថា «ករណីនេះ ប្រទេសយើងឱ្យសិទ្ធិស្របច្បាប់ក៏មិនឱ្យ រារាំងក៏មិនរារាំង តែត្រូវចេះការពារដាច់ខាតកុំឱ្យឆ្លងជំងឺអេសដ៍»។
សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវកុំ ឱ្យភ្លើតភ្លើន ភ្លេចខ្លួន ក្នុងវិធានការការពារជំងឺអេដស៍។ សម្តេច ក៏បានអំពាវនាវ កុំឱ្យរើសអើងអ្នក ផ្ទុកមេរោគអេដស៍ផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ