(បរទេស)៖យ៉ាងហោចណាស់មនុស្ស១០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែក នៅជិតជំរុំយោធា និងព្រលានយន្តហោះនៅកណ្តាលប្រទេសម៉ាលី ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៍មាន AFP នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
 
អ្នកនាំពាក្យរបស់អភិបាលតំបន់ បញ្ជាក់ថាមនុស្សជាង៦០ នាក់ បានរងរបួសនៅក្នុងការវាយប្រហារនៅទីក្រុង សើវ៉ា (Sevare) ក្នុងតំបន់ ម៉ូបទី(Mopti) កាលពីព្រឹកថ្ងៃសៅរ៍។
 
គួរបញ្ជាក់ថា ការបំផ្ទុះនេះបានបំផ្លាញផ្ទះប្រហែល២០ខ្នង មានអ្នកស្លាប់សរុប៩នាក់ និងរបួសប្រហែល៦០នាក់ ជាជនស៊ីវិលទាំងអស់។ មិនទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡីយនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ