(អង់គ្លេស)៖ បេសកជនចិនប្រចាំនៅចក្រភពអង់គ្លេសបានព្រមានថា ការជ្រៀតជ្រែករបស់អង់គ្លេស និងអាមេរិកលើបញ្ហាកោះតៃវ៉ាន់ អាចបណ្តាលឲ្យផ្ទុះសង្គ្រាម។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២។
ថ្លែងប្រាប់កាសែត Guardian កាលពីថ្ងៃពុធទី១៧ខែសីហា, ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស លោក Zheng Zeguang បានបង្ហាញជំហររបស់រដ្ឋាភិបាលចិន ចំពោះជម្លោះទឹកដី ខណៈប្រកាសថា តៃវ៉ាន់បានក្លាយជា បញ្ហាដ៏ធំ សម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ លោកអះអាងថា ទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយចក្រភពអង់គ្លេស ឥឡូវនេះកំពុងស្ថិតនៅផ្លូវបំបែកហើយ ដោយសារតែបញ្ហាកោះតៃវ៉ាន់។
លោក Zheng ក៏បានជំរុញឲ្យចក្រភពអង់គ្លេស ចៀសវាងការដើរតាមគន្លងរបស់សហរដ្ឋអាមេរិកផងដែរ ដោយលើកឡើងពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយសមាជិកសភាជាន់ខ្ពស់អាមេរិកទៅកាន់កោះតៃវ៉ាន់ ហើយបានកត់សម្គាល់ថា កោះនេះតែងតែជាបញ្ហារសើបនៅចំកណ្តាលនៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតរូបនេះ ធ្វើឡើងចំពេលមានសមយុទ្ធយោធាថ្មីរបស់ចិននៅលើអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់៕