(បរទេស)៖ មន្ត្រី បុគ្គលិកទូត រួមទាំងក្រុមពលរដ្ឋជនជាតិបរទេស បាននាំគ្នាចាកចេញពីប្រទេសស៊ូដង់ តាមផ្លូវការអាកាស ក្រោយការវាយប្រហារគ្នា រវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF បានឈានចូលដល់សប្ដាហ៍ទី២នេះ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៏មាន BBC នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣។
ដោយឡែករប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ចេញពីរដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់ ដើម្បីរកកន្លែងសុវត្ថិភាព។ ជាមួយគ្នានោះ ពលរដ្ឋអាមេរិក ប្រហែលជា៧០នាក់ ក៏ត្រូវបានជម្លៀសចេញតាមរយៈយន្ដហោះយោធា ៦គ្រឿងផងដែរ។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ ដោយរដ្ឋាភិបាលរបស់ប្រទេសស៊ូដង់ បានឲ្យដឹងថាមេបញ្ជាការយោធាកំពូល នឹងបន្តធ្វើការសម្របសម្រួល និងធានាសុវត្ថិភាព ចំពោះការជន្លៀសខ្លួន ពលរដ្ឋបរទេស ចេញពីប្រទេសក្នុងរយៈពេលប៉ុន្មាន ម៉ោងខាងមុខនេះ៕