រុស្ស៊ីអះអាងថា ខ្លួនបានសម្លាប់ទាហានស៊ីឈ្នួលជនជាតិអាមេរិកជាច្រើននាក់ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន
2 ឆ្នាំ មុន
(រុស្ស៊ី)៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ជនជាតិអាមេរិកជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី នៅក្នុងតំបន់ Kharkov ភាគឦសាន នៃប្រទេសអ៊ុយក្រែន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ឯក Igor Konashenkov បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី បានវាយប្រហារ “ទីតាំងរបស់អង្គភាពជាតិនិយម Kraken និងអង្គភាពទាហានស៊ីឈ្នួលបរទេស” នៅជិតភូមិ Andreyevka ។ “ជនសកម្មប្រយុទ្ធជាង ១០០នាក់ ត្រូវបានសម្លាប់ រួមទាំងទាហានស៊ីឈ្នួលជនជាតិអាមេរិករហូតដល់ ២០នាក់” ផងដែរ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អាមេរិក មិនទាន់មានប្រតិកម្មណាមួយ ជុំវិញនិងការសម្លាប់ទាហានស៊ីឈ្នួលជនជាតិអាមេរិកពីសំណាក់កងទ័ពរុស្ស៊ីនេះឡើយ៕