(អ៊ុយក្រែន)៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានប្រជាជនអ៊ុយក្រែន ឱ្យមានការប្រុងប្រយ័ត្ន នៅក្នុងសប្តាហ៍ខាងមុខនេះពីការវាយប្រហាររបស់រុស្ស៊ី ចំពេលដែលពួកគេរៀបចំ ដើម្បីប្រារព្ធទិវាបុណ្យឯករាជ្យ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CAN កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។  

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី មានការផ្ទុះនៅឧបទ្វីបគ្រីមៀ ដោយមីស៊ីលធ្វើឱ្យជនស៊ីវិល១២នាក់ រងរបួសនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ។
លោក Zelenskyy បានថ្លែងនៅមុនថ្ងៃគម្រប់ខួបនៅថ្ងៃទី២៤ ខែសីហា ថា “យើងទាំងអស់គ្នាត្រូវតែដឹងថា ក្នុងសប្តាហ៍នេះ រុស្ស៊ី អាចព្យាយាមធ្វើអ្វីដែលអាក្រក់ មកលើពួកយើង”។

ដោយឡែក លោក Oleh Synehub អភិបាលតំបន់ បានលើកឡើងថា បម្រាមគោចរនៅក្នុងទីក្រុងធំបំផុតទី២ របស់អ៊ុយក្រែនគឺ Kharkov នឹងត្រូវបន្តពេញមួយថ្ងៃនៅថ្ងៃទី២៤ ខែសីហា ។ ទីក្រុងភាគឦសានតែងតែរងការវាយប្រហារ ដោយគ្រាប់ផ្លោងរបស់រុស្ស៊ី ហើយជាធម្មតាមានបម្រាមគោចរ ពីម៉ោង១០យប់ដល់ម៉ោង៦ព្រឹក ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ