(អាមេរិក)៖ លោក ដូណាល ត្រាំ ចុះហត្ថលេខានូវប្រតិបត្តិការណ៍សំខាន់ៗចំនួន១០ នៅថ្ងៃចូលកាន់ដំណែងដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧ ។

១)ការលើកលែងទោសឱ្យក្រុមកុបករជាង១ពាន់នាក់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

២)បង្កើនការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ។

៣)បានចុះហត្ថលេខាដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO)។

៤)បានចុះហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

៥)បានផ្អាកការបិទ Tik Tok នៅអាមេរិក។

៦)បានចុះហត្ថលេខាបង្កើនផលិតកម្មប្រេង និងឧស្ម័ន។ 

៧)បានចុះហត្ថលេខាបង្កើតក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយ Elon Musk ។

៨)បានចុះហត្ថលេខាទទួលស្គាល់តែភេទ២ប៉ុណ្ណោះ គឺភេទប្រុស និងភេទស្រី ។

៩)បានចុះហត្ថលេខាប្តូរឈ្មោះឈូងសមុទ្រមិកស៊ីក ទៅជា ឈូងសមុទ្រអាមេរិក ។

១០)បានចុះហត្ថលេខាតម្រូវឱ្យបុគ្គលិកសហព័ន្ធមកធ្វើការពេញម៉ោងវិញ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ