(បាងកក)៖ សាកសពមនុស្សចំនួន៦នាក់ផ្សេងទៀតក្នុងចំណោមអ្នកបាត់ខ្លួនទាំង៣០នាក់ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារទី២០ខែធ្នូម្សិលមិញ ខណៈនាវិកម្នាក់ត្រូវបានជួយសង្គ្រោះ  បន្ទាប់ពីនាវាចម្បាំងថៃមួយគ្រឿង ឈ្មោះ សុខោទ័យ បានលិចក្នុងសមុទ្រអំឡុងពេលព្យុះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងទី២១ ខែធ្នូ ឆ្នាំ២០២២។

 អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវី Pokkrong Monhatpalin បាននិយាយថា កងទ័ពជើងទឹកឥឡូវនេះ កំពុងផ្តោតលើការជួយសង្គ្រោះនាវិកចំនួន ២៣នាក់ដែលនៅសល់ ។លោកបន្ថែមថា នាវិកនិងកងម៉ារីនចំនួន៣១នាក់ក្នុងចំណោម១០៦នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួន។ បន្ទាប់មក នាវិកម្នាក់ត្រូវបានជួយសង្គ្រោះដោយនាវា HTMS Kraburi នៅខេត្ត Prachuap Khiri Khan

បើតាមមេទ័ពជើងទឹក ឧត្តមនាវីឯក Choengchai Chomchoengpaet ​បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ស្លាប់ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ។លោកនិយាយថា ការស៊ើបអង្កេតស្វែងរកការពិត នឹងចាប់ផ្តើមឡើង រួមទាំងពិនិត្យរបាយការណ៍អំពីចំនួនអាវពោងការពារជីវិតមិនគ្រប់គ្រាន់នៅលើនាវាផងដែរ។សាកសពកំពុងត្រូវបានបញ្ជូន ដើម្បីកំណត់អត្តសញ្ញាណជាផ្លូវការ ហើយកង​ទ័ព​ជើង​ទឹក​នៅ​តែ​សង្ឃឹម​ថា ​នឹង​រក​ឃើញ​អ្នក​នៅ​រស់​បន្ថែម​ទៀត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ