(បរទេស) ៖ លោក ហ្វើណដូ វីឡាសីសេនស៊ីយ៉ូ (Fernando Villavicencio) ជាបេក្ខជនម្នាក់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអេក្វាឌ័រនាពេលខាងមុខត្រូវបានគេបាញ់សម្លាប់ ក្នុងព្រឹត្តិការណ៍មួយនៅភាគខាងជើងនៃទីក្រុង គីតូ (Quito) ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ 

សមាជិកម្នាក់នៃក្រុមយុទ្ធនាការរបស់លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា បុរសម្នាក់បានដើរទៅមុខរថយន្ត ហើយបាញ់លោកចំក្បាល លោក Villavicencio ខណៈលោកហៀបនឹងចូលទៅក្នុងរថយន្ត ។រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍លំអិត ថា ករណីបាញ់សម្លាប់នេះ ជារឿងនយោបាយ ឬជាគំនុំផ្ទាល់ខ្លួននោះទេ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ