(កូរ៉េខាងត្បូង)៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នារបស់ពួកគេនៅថ្ងៃច័ន្ទនេះ ជាមួយនឹងការបន្តការហ្វឹកហ្វឺនលើទីលាន ខណៈសម្ព័ន្ធមិត្តព្យាយាមរឹតបន្តឹងការត្រៀមខ្លួនសម្រាប់ការសាកល្បងអាវុធដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។​

សមយុទ្ធរដូវក្តៅ ដែលប្តូរឈ្មោះជា Ulchi Freedom Shield នៅឆ្នាំនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា បានកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលចូលកាន់តំណែងកាលពីខែឧសភា ដោយបានប្តេជ្ញាថានឹង "ធ្វើឱ្យមានសភាពការធម្មតា" តែជំរុញការរារាំងប្រឆាំងនឹងកូរ៉េខាងជើង។

 គួរជម្រាបថា សមយុទ្ធនេះត្រូវបានអាក់ខានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែ COVID-19 ។ដោយឡែកប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់ពីទីក្រុងឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Onchon កាលពីសប្តាហ៍មុន បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការហ្វឹកហាត់បឋមសម្រាប់សមយុទ្ធនេះ។

 សូមបញ្ជាក់ថា មន្ត្រីទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួននៅពេលណាក៏បាន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ