(អាមេរិក)៖ យ៉ាងហោចណាស់រដ្ឋចំនួន ១២ របស់អាមេរិក បានអនុម័តការហាមប្រាមថ្មី និងច្បាប់ ដោយរឹតបន្តឹងការថែទាំសុខភាព ដែលបញ្ជាក់ពីយេនឌ័រសម្រាប់អនីតិជន ដោយសារការព្យាបាលអរម៉ូន ការវះកាត់ផ្លាស់ប្តូរ និងការទប់ស្កាត់ភាពពេញវ័យ ក្លាយជាប្រធានបទវេជ្ជសាស្ត្រចុងក្រោយបង្អស់ និងបានក្លាយជារឿងនយោបាយនៅក្នុងសហរដ្ឋអាមេរិក។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
 
គួរបញ្ជាក់ថា ការថែទាំដែលបញ្ជាក់ពីយេនឌ័រ ត្រូវបានកំណត់ថា ជាការថែទាំសមស្របតាមអាយុ ចាំបាច់ផ្នែកវេជ្ជសាស្ត្រសម្រាប់សុខុមាលភាពរបស់អ្នកប្តូរភេទ។ សហរដ្ឋអាមេរិកបាន ឃើញការកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងចំនួនមនុស្សវ័យក្មេង ដែលកំណត់អត្តសញ្ញាណ យេនឌ័រខុសពីអ្វី ដែលពួកគេមានតាំងពីកំណើត ហើយមានគ្លីនិកយេនឌ័រជាង១០០ ព្យាបាលកុមារនៅសហរដ្ឋអាមេរិក កើនឡើងពីសូន្យក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ