ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបា លអាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន៧,៥លានដុល្លារ សម្រាប់ឆ្លើយតបទៅ នឹងការ ការពារសុខមាលភាព ប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅប្រទេសកម្ពុជា។យោងតាមសេចក្ដី ប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy មាន ប្រសាសន៍ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្ដល់ហិរញ្ញប្ប ទានឥតសំណងមានទឹកប្រាក់ សរុប ចំនួន៧,៥លានដុល្លារអាមេរិក ដែលក្នុងនោះ ថវិកាចំនួន ៥លានដុល្លារអាមេរិក សម្រាប់ការស្ការសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពា ល់ដោយសារជំងឺ កូវីដ-១៩ និងថវិកាចំនួន២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទាន បន្ថែមសម្រាប់ការ ឆ្លើយតបនឹងការការពារសុខមាលភាព ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា »។

លោកបន្ដថា ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើ ប្រាស់ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះ ពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែកក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធី បណ្ដុះបណ្ដាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបាន ផ្ដល់ជំនួយអន្ដរាតមន៍ចំគោលដៅ និងទាន់ពេលវេលាដែលជាកាយវិការប្រកបដោយអត្ថន័យ សម្រាប់ប្រជាជនកម្ពុជា។លោកថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខ មាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដ៏ទៃទៀតដែរ បានទទួលរងផល ប៉ះពាល់ពីជំងឺនេះ។

លោកគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញជា បន្ដបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្មដែលរងប៉ះពាល់ធ្ងន់ធ្ងរ ជួយសម្រាលដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជា។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច លើកឡើងថា វិធានការអន្ដរគមន៍ចំនួន៣ជុំ ត្រូវ បានរដ្ឋាភិបាលកម្ពុជាដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេស ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់ កម្មករ-និយោជិត ដែលបម្រើការក្នុងវិស័យទាំងនេះ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ ការអនុញ្ញាតឲ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព កាលើកលែង និងអនុវគ្រោះឥណទាន (credit relief) ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ ជាដើម៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ