ចិន៖ ​លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​វាយបក​ការ​អត្ថាធិប្បាយ​ពីអ្នក​សម្រប​សម្រួល​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​ថា ប្រទេស​ចិន​ប្រតិកម្ម​ហួស​ហេតុ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​២ ​ខែ​សីហា​កន្លង​ទៅ​នេះ​។នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

 អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា យោង​តាម​សំឡេង​ដែល​បាន​ថត​ទុក វា​ច្បាស់​ណាស់​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ការពារ​អ្វី​ដែល​មិន​អាច​ការពារ​បាន ដោយ​ការ​អនុវត្តន៍​ហេតុផល​បែប​ទំនើង និង​ធ្វើ​ដូចជា​ជើងកាង។​

ប្រទេស​ចិន​ទំនងជា​សងសឹក​កោះ​តៃវ៉ាន់​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi តាមរយៈ​មធ្យោបាយ​មួយ​ចំនួន​រួម​ទាំង​សមយុទ្ធ​យោធា​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បម្រាម​លើ​ការ​នាំ​ចូល​ចូល​ដ៏​សំខាន់​ពី​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​។

 គួរបញ្ជាក់ថា លោក Campbell បាន​និយាយ​អំឡុង​ពេល​ថត​សំឡេង​តាម​ទូរស័ព្ទ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​មាន​ប្រតិកម្ម​ជ្រុល​ហួសហេតុ​ ហើយ​សកម្មភាព​ដែល​នៅតែ​បន្ត​របស់​ខ្លួន​នឹង​ក្លាយ​ជា​ការ​បង្ករឿង បង្ក​អស្ថិរភាព និង​ជាស​កម្ម​ភាព​មិន​ធ្លាប់​មាន​ពីមុន​មក​៕​

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ