ព្រះវិហារឥស្លាមក្រុងកាប៊ុលរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់
KABUL៖ ប៉ូលីសបានអោយដឹងថា មានការផ្ទុះឡើងដ៏ធំមួយបានវាយប្រហារវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាប៊ុល អំឡុងពេលអធិស្ឋានពេលល្ងាចកាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ ឬរងរបួស។នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
បើផ្អែកលើសាក្សីបានប្រាប់ពីហេតុការណ៍ បានអោយដឹងថា ការផ្ទុះដ៏ខ្លាំងត្រូវបានគេឮនៅក្នុងសង្កាត់ភាគខាងជើងទីក្រុងកាប៊ុល ដោយបានបំបែកបង្អួចនៅក្នុងអគារនៅក្បែរនោះ។ ខណៈរថយន្តសង្គ្រោះបន្ទាន់បានទៅកន្លែងកើតហេតុ។
យ៉ាងណាម៉ិញ មន្ត្រីចារកម្មតាលីបង់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ការផ្ទុះបានកើតឡើងនៅក្នុងវិហារអ៊ីស្លាមមួយ ក្នុងចំណោមអ្នកគោរពបូជានៅតំបន់ Khair Khana នៃទីក្រុងកាប៊ុល។ ប្រភពបន្ថែមថា Imam នៃវិហារអ៊ីស្លាម ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់នៅតែអាចកើនឡើង។ ក្រុមស៊ើបការណ៍កំពុងស្ថិតនៅកន្លែងបំផ្ទុះ ហើយការស៊ើបអង្កេតកំពុងបន្ត។
គួរបញ្ជាក់ថា មន្ត្រីផ្សេងទៀតនៅក្នុងរដ្ឋាភិបាលតាលីបង់មិនបានឆ្លើយតបទៅនឹងសំណើជាច្រើនដើម្បីបញ្ជាក់ពីចំនួនអ្នកស្លាប់និងរបួសនោះទេ។ NR