បើតាមការដកស្រង់ពីសារព័ត៌មានអន្ដរជាតិ Daily Mail បានឲ្យដឹងថា កាលពីថ្ងៃសុក្រម្សិលមិញនេះ មានមនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នា ដើម្បីធ្វើពិធីអធិស្ឋាននៅឯវិហារអុីស្លាមមួយ ក្នុងទីក្រុង Lhokseumawe ខេត្ដ Aceh ភាគខាងជើងកោះស៊ូម៉ាត្រា។ នៅក្នុងពិធីនោះដែរ ប្រជាជនម៉ូស្លីមទាំងអស់ ត្រូវគេមើលឃើញថា បានឈរជិតគ្នាបំផុត មុនលុតជង្គង់ចុះដើម្បីអធិស្ឋាន ហើយមានមនុស្សតិចណាស់ ដែលបានពាក់ម៉ាស់ ទោះបីជំងឺ COVID-19 កំពុងរីករាលដាលខ្លាំងយ៉ាងណាក្ដី។ ទង្វើរបស់ ពលរដ្ឋមួយចំនួនធំ នៅប្រទេសឥណ្ឌូនេស៊ី ហាក់ព្រងើយកន្ដើយនឹងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំគ្នាក្នុងចំនួនច្រើន ដើម្បីបង្ការការរាលដាលនៃជំងឺ COVID-19 ខណៈប្រទេសនេះ មានករណីឆ្លងច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។សូមបញ្ជក់ថា ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៤០៧ ត្រូវបានរកឃើញ ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៥,៩២៣ករណី ក្នុងនោះ មនុស្សចំនួន ៤២០នាក់ បានស្លាប់ ខណៈមនុស្សប្រមាណ ៤២,០០០នាក់ផ្សេងទៀត កំពុងធ្វើតេស្ដ៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ