(បរទេស)៖ ហ្វីលីពីន បានចោទប្រកាន់ចិន ពីបទធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ បន្ទាប់ពីកប៉ាល់កងទ័ពជើងទឹកចិន រកឃើញដាននាវាកងទ័ពជើងទឹកហ្វីលីពីន ហើយព្យាយាមឆ្លងកាត់ផ្លូវរបស់ខ្លួន។
ប្រទេសហ្វីលីពីន បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី ១៣ ខែតុលា នៅជិតកោះ ធីទូ ដែលត្រូវបានគេស្គាល់ថា ជាកោះ ផេកអេសា (Pag-asa) ក្នុងប្រទេសហ្វីលីពីន បន្ទាប់ពី ប៊ីអ័រភី បេងហ្គេត(BRP Benguet) បានចេញការព្រមានតាមវិទ្យុទៅកាន់កងនាវាចរកងទ័ពរំដោះប្រជាជន។
 
លោកឧត្តមនាវីឯក អនុប្រធានបញ្ជាការខាងលិចបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា "សមយុទ្ធ ដ៏គ្រោះថ្នាក់ ទាំងនេះបង្កឱ្យមានហានិភ័យយ៉ាងសំខាន់ចំពោះសុវត្ថិភាពដែនសមុទ្រ ការការពារការប៉ះទង្គិច និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅសមុទ្រ។ ចិនត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុ ហើយអនុវត្តខ្លួនឯងប្រកបដោយវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវច្បាប់អន្តរ ជាតិ"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ