(ថៃ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃចន្ទ ពិធីsongkranឆ្នាំនេះនៅប្រទេសថៃបានកត់ត្រាអ្នកស្លាប់ចំនួន ២០៦នាក់ និងរបួស១,៥៩៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។តួលេខទាំងនេះត្រូវបានប្រកាស គិតត្រឹមចាប់ពីថ្ងៃទី១១ ខែមេសា ពីពេលដែលប្រជាជនថៃធ្វើដំណើរចេញពីទីក្រុងបាងកកសម្រាប់ថ្ងៃឈប់សម្រាក Songkran ហើយក្រោយមកត្រឡប់ទៅរដ្ឋធានីវិញ ហើយការបើកបរទាំងពេលស្រវឹងគឺជាមូលហេតុធំបំផុតនៃគ្រោះថ្នាក់។ គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបានកើតឡើងនៅចន្លោះម៉ោង ៤ ដល់ម៉ោង ៥ ល្ងាច ដោយជនរងគ្រោះដោយគ្រោះថ្នាក់ ទាំងអ្នកស្លាប់ និងរបួស ស្ថិតក្នុងក្រុមអាយុពី ២០ ទៅ ២៩ ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ