(ចិន)៖ យន្តហោះចម្បាំងចិន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានជាមុននៅលើអាកាស នឹងត្រូវបញ្ជូនទៅប្រទេសថៃដើម្បីធ្វើសមយុទ្ធរួមគ្នា នេះគឺជាការបញ្ជាក់របស់ ក្រសួងការពារជាតិចិន និងត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA កាលពីថ្ងៃអាទិត្រ ។

 ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា Falcon Strike 2020 នឹងធ្វើឡើងនៅថ្ងៃអាទិត្យនៅឯមូលដ្ឋានទ័ពអាកាស Udorn Royal Thai នៅភាគខាងជើងប្រទេសថៃ ក្បែរព្រំដែនជាមួយប្រទេសឡាវ។សមយុទ្ធនឹងរួមបញ្ចូលសកម្មភាពដូចជា ការគាំទ្រផ្លូវអាកាស ការវាយប្រហារលើគោលដៅដីគោក និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ។

 ក្រសួងបាននិយាយទៀតថា គោលដៅនៃសមយុទ្ធនេះគឺដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពរវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ថៃ”៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ