សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនបំពុលសង្គម ដែលបំភ្លើសខុសពីការពិតអំពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍
4 ឆ្នាំ មុន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និង ថ្កោលទោសចំពោះ គណនីហ្វេសប៊ុកចំនួន២ ដែលបានយករូបភាពសមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅកាត់ត សរសេរបំភ្លើសខុសពីការពិតទាំងស្រុង។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នេះ ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឹងកំពុងតែចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីតាមចាប់ខ្លួនជនបំពុលសង្គមទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់។ សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និង ទប់ស្កាត់រាល់ព័ត៌មានមិនពិត៕