ក្រុមចោរឆក់ប្រុស សី្រយ៉ាងសកម្ម៣នាក់ ត្រូវកម្លាំងនគរបាល តាមបង្ក្រាបបានហើយ
កាលពីថ្ងៃទី ១៥ និង ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(ស្រី០១នាក់) ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី និងចាប់យកវត្ថុតាងពាក់ពន្ធ័ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីមាន ៖
ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រតម្លៃ ១៩០០ដុល្លារអាមេរិក) កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ ។
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ ។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃតូចពណ៌ ខ្មៅ មួយមានប្រាក់ដុល្លារចំនួន ៣១,០០០ ដុល្លារអាមេរិក ខ្សែកមាសទម្ងន់ ៦តម្លឹងកាលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ ។
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាទីន ទម្ងន់ ៨ ជី ។
ជនសង្ស័យ៖១- សោម វ៉ាលីសា ហៅណុច ហៅហ្សា ២-ឈ្មោះ អ៊ី សុភ័ក្រនិត ហៅ ឌី ណារត្ន័
៣-ឈ្មោះ លី រ៉ាណែត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕SP