ក្រចេះ ៖ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលជាក្រុមហ៊ុនចិន បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាស ជាលើកទី១ របស់ខ្លួន នៅស្រុកសំបូរ ខេត្តក្រចេះ ក្រោមវត្ដមានលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ក្នុងការបើកដំណើរការនេះ ក្រុមហ៊ុនបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់៧,៨៤៩ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន៧ដុំ មានទម្ងន់សរុប ៨,២១២.២៧ក្រាម ដែលមានអត្រាភាពសុទ្ធ៩៩.៩%។

តាមគម្រោងសាកល្បង ៣ខែដំបូង ក្រុមហ៊ុនគ្រោងផលិតឲ្យបាន ២០គីឡូក្រាម ក្នុងមួយខែ ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុនគ្រោងផលិតឲ្យបានចំនួន ៦០គីឡូក្រាម។

គូសបញ្ជាក់ថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd គឺជាក្រុមហ៊ុនទី៥ ដែលទទួលបាននូវអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ក្នុងខែសីហា ឆ្នាំ២០១៨ នៅលើទំហំដីចំនួន២៨គីឡូម៉ែត្រក្រឡា ពីក្រសួងរ៉ែ និងថាមពល ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួន នៅតំបន់ខ្លិខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ