(ថៃ)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានបង្ហាញការបេជ្ញាចិត្ត ក្នុងការបង្ក្រាបក្មេងទំនើងនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។
លោក Anutin Charnvirakul ជឿជាក់លើសមត្ថភាពរបស់អនុប្រធានរបស់លោក គឺលោក Chada Thaiset រួមទាំងមន្ត្រីជាច្រើនរូបទៀត ថានឹងទទួលបានជោគជ័យដើម្បីដោះស្រាយក្រុមក្មេងទំនើងតាមបែបម៉ាហ្វីយ៉ា និងទប់ស្កាត់បញ្ហាចោរកម្មនានា។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានដាក់ចេញ ផែនការយុទ្ធសាស្ត្រនានា ដើម្បីប្រយុទ្ធប្រឆាំងក្រុមក្មេងទំនើង នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីដឹកនាំដោយលោក សេតថា។
ផែនការទាំងនោះរួមមាន ៖លុបបំបាត់ឱ្យបាននៅបញ្ហាចោរកម្ម ការឆក់ប្លន់ ,បញ្ហាក្មេងទំនើង,បញ្ហាគ្រឿងញៀន , រួមទាំងបញ្ហាសុខសន្តិសុខសាធារណៈ ដែលជាបញ្ហាធំបំផុត៕