(ថៃ)៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បាននិយាយថា រដ្ឋាភិបាលថ្មី និងជួយដោះស្រាយបញ្ហាបំណុល របស់ប្រជាពលរដ្ឋ។នេះបើតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ 

កាលពីថ្ងៃទី១១ កញ្ញា ម្សិលមិញនេះ សភាទាំងពីររបស់ប្រទេសថៃ បានជួបប្រជុំគ្នា ដើម្បីស្តាប់សេចក្តីថ្លែងការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី។​ លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ក៏បានបង្ហាញគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភាផងដែរ។

គោលនយោបាយ៤ចំណុច ដែលលោក សេតថា លើកឡើងរួមមាន៖

១)បន្ធូរបន្ថយបំណុល ដោយការដោះស្រាយបញ្ហាកសិកម្ម អាជីវកម្ម និងជួយដោះស្រាយបញ្ហាបំណុលផ្ទាល់ខ្លួន

២)កាត់បន្ថយតម្លៃថាមពល និងកែទម្រង់រចនាសម្ព័ន្ធការប្រើប្រាស់ថាមពលរបស់ប្រទេស

៣)បង្កើតចំណូលពីទេសចរណ៍

៤)វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ