ប៉ូលិស FBI បានព្យាយាមស្វែងរកឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ក្នុងពេលចុះឆែកឆេរផ្ទះរបស់លោក ដូណាល់ ត្រាំ
2 ឆ្នាំ មុន
(អាមេរិក)៖ ប៉ូលិស FBI បានព្យាយាមស្វែងរកឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ នៅពេលពួកគេចុះឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្ល័រីដា កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២៕