( នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ )៖ នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាវិវឌ្ឍន៍ឥតឈប់ឈរ រីឯអ្នកប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច ភាគច្រើនមានគណនីដែលប្រើប្រាស់ច្រេីន រហូតភ្លេចឬលែងប្រើក៏មាន។ ការទុកគណនីចោល វាអាចបង្កការគំរាមកំហែងដល់សន្តិសុខព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ប្រសិនជនអនាមិក ឬជនខិលខូចលួចយកវាទៅប្រើប្រាស់ដោយខុសច្បាប់  (ឧទាហរណ៍៖  ប្រេីប្រាស់លេខទូរសព្ទប្តូរលេខសម្ងាត់  ឬការទាយលេខសម្ងាត់  ដេីម្បីចូលកាន់កាប់គណនីជាដេីម)។ 

តេីត្រូវធ្វេីដូចម្តេចដេីម្បីចូលកាន់កាប់  ឬលុបគណនីទាំងនោះ? 

ក្រុមការងារនៃ  នាយកដ្ឋានព័ត៌មានវិទ្យា  សូមចែករំលែកនូវគន្លឹះ ២ជំហ៊ាន ដូចខាងក្រោម៖

ជំហ៊ានទី ១ - របៀបស្វែងរកគណនីចាស់

កម្មវិធីរុករកតាមអ៊ីនធឺណិត  (Internet Browser)  ភាគច្រើនអាចរក្សាទុកព័ត៌មានគណនី  ដែលអ្នកធ្លាប់ប្រេីប្រាស់  ចូលក្នុងគេហទំព័រណាមួយ  នៅលេីឧបករណ៍អេឡិចត្រូនិក  តួរយ៉ាងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ។ 

សូមចូលទៅកាន់កម្មវិធីរុករកតាមអ៊ីនធឺណិត  Chrome, Edge, Firefox ឬ  Safari  ដេីម្បីពិនិត្យលេខសម្ងាត់ដែលធ្លាប់បានកត់ត្រាទុក៖

-  ចំពោះកម្មវិធី  Chrome:  ចូលទៅកាន់  Settings -> Passwords.

-  ចំពោះកម្មវិធី  Edge: ចូលទៅកាន់ Settings -> Profiles -> Passwords -> Saved Passwords

-  ចំពោះកម្មវិធី  Firefox: ចូលទៅកាន់ Preferences -> Privacy and Security -> Saved Logins

-  ចំពោះកម្មវិធី  Safari: ចូលទៅកាន់ Preferences -> Passwords

ជំហ៊ានទី ២  - ប្រេីប្រាស់លេខសម្ងាត់ចូលគ្រប់គ្រង   ឬលុបគណនី

បើសិនអ្នកឈប់ប្រើវាយូរហើយ អ្នកប្រហែលជាមិនចាំពាក្យសម្ងាត់ទេ ដេីម្បីគ្រប់គ្រង  ឬលុបគណនីចេញ  អ្នកត្រូវប្រេីប្រាស់បច្ចេកទេសដូចបានរៀបរាប់ក្នុងជំហ៊ានទី១  ដេីម្បីឆែកលេខសម្ងាត់  គណនីអ៊ីម៉ែលសម្រាប់ធ្វេីការ  “Reset Password” ឬប្រេីប្រាស់លេខសម្ងាត់ចូលទៅកាន់គណនីចាស់  ឬលុបគណនីចោលតែម្តង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ