(BREAKING NEWS) ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅម៉ារ៉ុកកាលពីយប់ថ្ងៃសុក្រ ត្រូវបានគេរកឃើញថាកើនលើស២០០០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។ ជាគ្រោះរញ្ជួយដីធ្ងន់ធ្ងរមិនធ្លាប់មានប្រមាណជាងមួយសតវត្សរ៍មក ក្នុងប្រទេសតំបន់អាហ្វ្រិកខាងជើងមួយនេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ៕