(បរទេស)៖អ្នកស្រុក និងអ្នកទេសចរត្រូវបង្ខំចិត្តលោតចូលសមុទ្រ ដើម្បីគេចពីភ្លើងឆេះ ខណៈផ្សែងយ៉ាងក្រាស់ និងអណ្តាតភ្លើងបានឆាបឆេះផ្នែកខ្លះនៃកោះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
អាជ្ញាធររាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 6 នាក់ត្រូវបានស្លាប់ និងរាប់រយនាក់ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះពេញកោះ Maui នៃកោះហាវ៉ៃ។
យោងតាមអភិបាលរដ្ឋ Hawaii Lieutenant Sylvia Luke បាននិយាយថា មន្ទីរពេទ្យក្នុងទីក្រុង Maui ត្រូវបានគេមើលឃើញថា សុទ្ធសឹងជាអ្នកជំងឺដែលរលាកភ្លើង និងមានបញ្ហាផ្លូវដង្ហើម។
អាជ្ញាធរក្នុងតំបន់បាននិយាយថា ភ្លើងឆេះព្រៃត្រូវបានជម្រុញដោយព្យុះ Hurricane Dora ដែលបណ្តាលឱ្យមានខ្យល់បក់ខ្លាំង សំណើមទាប និងខ្យល់ស្ងួត ដែលធ្វើឱ្យភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស។ កងឆ្មាំជាតិអាមេរិក និងយោធាហាវ៉ៃ ត្រូវបានដាក់ពង្រាយ ដើម្បីបន្តប្រយុទ្ធនឹងភ្លើងឆេះនេះ៕