កូរ៉េខាងត្បូង និងជប៉ុន ចេញការព្រមាន ពីព្យុះ Khanun ដែលមានខ្យល់បក់រហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង
1 ឆ្នាំ មុន
(បរទេស)៖ អាជ្ញាធរបានចេញ ការព្រមាន ខណៈដែលព្យុះត្រូពិច (Khanun) បានបក់ចេញពីឆ្នេរសមុទ្រភាគខាងត្បូងរបស់ ប្រទេសជប៉ុន ឆ្ពោះទៅកាន់កូរ៉េខាងត្បូង។នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNAនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានលុបចោលជើងហោះហើរចំនួន ២៥២ ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ២៥០០០នាក់។ ផ្ទះប្រហែល ១៦០០០ គ្រួសារគ្មានថាមពល ខណៈភ្លៀងធ្លាក់ខ្លាំងបានបោកបក់លើកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន។
ប្រទេសកូរ៉េខាងត្បូងឯណោះវិញ ចាប់ផ្តើមជម្លៀសមនុស្សរាប់ម៉ឺននាក់ ទៅបោះជំរុំនៅឯ World Scout Jamboree។មជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នារបស់យោធាអាមេរិកបានកំណត់ប្រព័ន្ធនេះជាព្យុះត្រូពិចដែលមានខ្យល់បក់រហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។