ភ្នំពេញ ៖ ក្រុមអ្នកល្មើសច្បាប់ចរាចរណ៍ភាគច្រើន ស្ម័គ្រចិត្តទទួលការផាកពិន័យ ប៉ុន្ដែពួក គាត់ស្នើឲ្យសមត្ថកិច្ច អនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យវិធានការណ៍ផាកពិន័យនេះ ទទួល បានការគាំទ្រពីប្រជាពលរដ្ឋ និងការរួមគ្នាគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា ដែលឈាន ទៅកាត់បន្ថយសោកនាដកម្មនានានៅតាមដងផ្លូវ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។

កញ្ញាជា ដារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងការផាកពិន័យអត់ពាក់មួកសុវត្ថិ ភាព បានបង្ហាញអារម្មណ៍ឲ្យដឹងថា កញ្ញាបានស្ម័គ្រចិត្តទទួលយកការផាកពិន័យនេះ ទៅតាមច្បាប់ចរាណ៍ផ្លូវគោក ព្រោះវាជាកុំហុសរបស់ខ្លួនដែលមិនគោរពទៅតាមច្បាប់ ចរាចរណ៍។

កញ្ញាបញ្ជាក់ថា ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំងសមត្ថកិច្ចនេះ ជាការក្រើនរំលឹកឲ្យអ្នក ប្រើប្រាស់ផ្លូវទំាងអស់បើកបរដោយប្រុងយ័ត្នគោរពទៅតាមច្បាប់ ដើម្បីធានសុវត្ថិភាពខ្លួនឯង និងអ្នកដៃ ទៃ។

កញ្ញា និយាយថា «ការអនុវត្តដូច្នេះល្អ ដើម្បីអោយអ្នកបើកបរម៉ូតូទំាងអស់មានការប្រុងប្រយ័ត្ន ដែលការពារសុវត្ថិ ភាពខ្លួនឯង ស្អែកឡើងខ្ញុំនិងទិញមួកពាក់ ដើមបីកុំអោយបូលីសផាក ពិន័យតទៅទៀត»។

ចំណែកលោក ហៀង ដារា ប្រជាពលរដ្ឋមកពីខេត្តកណ្តាល ដែលរការផាកពិភ័យខុស បច្ចេកទេសកែច្នៃកញ្ចក់ដាក់ដៃចង្កូត បានឲ្យដឹងថា ការបង្កើនតម្លៃផាកពិន័យដ៏ខ្ពស់បែបនេះ គឺដើម្បីជំរុញឲ្យការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាកាន់តែប្រសើរឡើង និងដើម្បីសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ 

ទោះជាយ៉ាងនេះក្តីលោកចង់ឲ្យសមត្ថកិច្ចសូមអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងមានតម្លាភាព ជៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋ។

លោក បានថ្លែងថា «ខ្ញុំដាក់កញ្ចក់កែច្នៃដែលជាស្ទាយរបស់យុវវ័យចឹងគឺខុស ខ្ញុំជិះរាល់ដង ផ្លូវនេះអត់មានបូលីស ថ្ងៃ នេះមានបូលីស យើងខុសច្បាប់ចរាចរណ៍ គេផាកពិន័យចឹងសម ហើយ ស្អែកខ្ញុំនឹងដូរកញ្ចក់វិញ ព្រោះកញ្ចក់ធ្វើឲ្យយើងបើកបរមានសុវត្ថិភាពមិនបាច់ងាក មើលក្រោយ អញ្ចឹងវាអត់គ្រោះថ្នាក់»។

សូជម្រាបថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះតទៅ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ផងដែរ។សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ