ពលរដ្ឋរាប់រយនាក់នៅព្រឹកថ្ងៃទី១៩ មិថុនានេះនាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខវត្តព្រែកអញ្ចាញក្បែរសាលាស្រុកមុខកំពូល។ ជាការតវ៉ាប្រឆាំងនឹងម្ចាស់អាជីវកម្មលក់ខ្សាច់ដែលយកដីរបស់វត្តទៅធ្វើជាកន្លែងលក់ខ្សាច់ ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។ ការបិទកំណាត់ផ្លូវជាតិដ៍សំខាន់នេះបានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវជាតិលេខ៦A ខណៈក្រុមអាជ្ញាធរកំពុងតែធ្វើការសម្រប សម្រួល។ការស្ទះចរាចរណ៍គឺចាប់ពីចំណុចបាក់ខែង រហូតដល់ ស្រុកមុខកំពូល និងចាប់ពីចំណុចស្រុកមុខកំពូលរហូតដល់រកាកោង។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ