(បរទេស)៖ ជនជាតិអ៊ីស្រាអែលជិត ៦០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈការប្រយុទ្ធនៅតែបន្តនៅជិតតំបន់ Gaza។ ជាមួយគ្នានោះ កងកម្លាំងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កងទ័ពរបស់ខ្លួន ក៏បានផ្តាច់ជីវិតជនសកម្មប្រយុទ្ធប៉ាឡេស្ទីន សរុបចំនួន៤០០នាក់ ទាំងនៅភាគខាងត្បូងអ៉ីស្រាអែល និងនៅតំបន់ Gaza Strip ហើយថែមទាំងចាប់ខ្លួនបានប៉ុន្មាននាក់ទៀតផង ក្នុងការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងកំពុងតែបន្តប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ