(អាមេរិក)៖មន្ត្រីជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋអាមេរិកលោក Ken Calvert បានលើកឡើងថា កងយោធាក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីន អាចនឹងទៅសង់បន្ទាយនៅឋានព្រះចន្ទ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។នេះបើតាមតាមការចុះផ្សាយរបស់ RTនេះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

លោក
Ken Calvert បានលើកឡើងនៅឯវេទិកា Hill & Valley ស្តីពីសន្តិសុខ AI កាលពីសប្តាហ៍មុនថា អាមេរិកត្រូវប្រាកដថា ខ្លួនឈានមុខគេចំពោះរឿងនេះ និងបន្ថែមថា យោធាអាមេរិក ក៏នឹងដើរតួយ៉ាងសកម្មក្នុងការឈរជើងលើភពនានា ក្រៅពីផែនដីផងដែរ។

លោកKen Calvert  បាននិយាយថា “ខ្ញុំគិតថា កងកម្លាំងអវកាសនឹងចូលរួមសកម្មបំផុតក្នុង ប្រតិបត្តិការទៅឋានព្រះចន្ទនៅថ្ងៃណាមួយ ហើយកិច្ចពិភាក្សាអំពីរឿងនោះកំពុងបន្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ