(បរទេស) ៖ ជនចំណាកស្រុករាប់រយនាក់ ភាគច្រើនមកពីប្រទេសវេណេហ្ស៊ុយអេឡា បន្តឡើងជិះរថភ្លើងដឹកទំនិញ ឆ្លងកាត់ប្រទេសម៉ិកស៊ិក ពីភាគខាងជើងទៅខាងត្បូង ដើម្បីធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិកទាមទារសិទ្ធិជ្រកកោន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ០៥​ ខែតុលា ឆ្នាំ២០២៣។ 

រូបថត ដែលត្រូវបានថត ដោយយន្តហោះគ្មានមនុស្សបើក បានបង្ហាញ ឱ្យឃើញពី ជនចំណាកស្រុកដេកនៅលើដំបូលនៃទូរថភ្លើង។ជនចំណាកស្រុករាប់ពាន់នាក់បានឆ្លងចូលទៅក្នុងសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយធ្វើឱ្យមន្ត្រីប្រកាសអាសន្ននៅក្នុងទីក្រុងជាប់ព្រំដែនរបស់សហរដ្ឋអាមេរិក និងជំរុញឱ្យមានការពន្យារពេលក្នុងពាណិជ្ជកម្ម។ជាច្រើនឆ្នាំមកនេះ ជនចំណាកស្រុករាប់រយនាក់បានរងរបួស ឬស្លាប់ដោយការប៉ុនប៉ងឡើងលើទូរថភ្លើង ដោយអ្នកខ្លះបានធ្លាក់ពីរថភ្លើង។

យោងតាមរដ្ឋាភិបាលម៉ិកស៊ិក បានឱ្យដឹងថា ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល 10,000នាក់ បានមកដល់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុន ចំពេលមានកំណត់ត្រានៃចំនួនប្រជាជនដែលធ្វើដំណើរទៅភាគខាងជើងឆ្លងកាត់ទ្វីប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ